បានសុីបានចុកមិនអស់ចិត្តគំរាមចង់បាន លុយគេទៀតចឹងមានតែដេកគុកហើយ
ដោយជាប់ចោទពីបទ គំរាមកំហែងហែកកេរ្តិ៍ (គំរាមទារប្រាក់ចំនួន
៥០០ដុល្លារអាមេរិក) ពីជនរងគ្រោះ
ជាថ្នូរមិនបង្ហោះរូបភាពអាក្រាតកាយ។
យុវជនរូបនោះឈ្មោះ ម៉ម
ភ័ក្ត្រា ហៅ ភ័ក្រ អាយុ២១ឆ្នាំ មានទីលំនៅភូមិប្រផុង ឃុំសំរោងលើ
ស្រុកបន្ទាយមាស ខេត្តកំពត មុខរបរនៅផ្ទះ។
ទាក់ទិននឹងការឃាត់ខ្លួនយុវជនម្នាក់នេះ
នៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានប្រភពព័ត៌មានបង្ហើបឲ្យដឹងថា
សមត្ថកិច្ចបានធ្វើឡើងតាមពាក្យបណ្តឹងជនរងគ្រោះ
និងដោយបានការសម្របសម្រួលពីស្ថានប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ពាក្យបណ្តឹងនោះបានបញ្ជាក់ថា កាលពីថ្ងៃមិនចាំ ក្នុងខែមីនា
ឆ្នាំ២០១៧ ជនរងគ្រោះអាយុ២០ឆ្នាំ បានស្គាល់ឈ្មោះ ម៉ម ភ័ក្ត្រា
តាមរយៈការលេងហ្វេសប៊ុក ហើយក៏បានស្រលាញ់គ្នាធ្វើជាសង្សារ
និងមានការណាត់គ្នាទៅរួមដំណេកនៅផ្ទះសំណាក់យីហោ(បឹងឈូក)
ក្នុងស្រុកកំពង់ត្រាចជាច្រើនលើក។
បន្ទាប់ពីមានការរួមដំណេកជាច្រើនដងរួចមក និងចុងក្រោយនេះឈ្មោះ
ម៉ម ភ័ក្ត្រា គេតែងតែគំរាមជនរងគ្រោះឲ្យធ្វើអ្វីដែលគេចង់បាន
តែបើមិនព្រមទេគេនឹងគំរាមបង្ហោះរូបភាពអាក្រាតកាយទាំងពីរនាក់
ដែលគេលួចថតនៅពេលរួមដំណេកក្នុងផ្ទះសំណាក់ជាមួយគ្នានោះ។
ប្រភពព័ត៌មានបន្តថា នៅថ្ងៃមិនចាំ ក្នុងខែមីនា ២០១៧ ដដែល ឈ្មោះ
ម៉ម ភ័ក្ត្រា បានទូស័ព្ទទៅជនរងគ្រោះ
ដោយនិយាយទារប្រាក់ចំនួន៣០ម៉ឺនរៀល
បើមិនឲ្យទេគេនឹងបង្ហោះរូបភាពអាក្រាតនោះ។
ដោយចង់ឲ្យមានរឿងវែងឆ្ងាយ និងបែកធ្លាយរឿងអាស្រូវនោះ
ជនរងគ្រោះសុខចិត្តវេរលុយតាមវីងឲ្យទៅឈ្មោះ ម៉ម ភ័ក្ត្រា
ចំនួន២០ម៉ឺនរៀលទៅ ក្រោយមកបានវេរប្រាក់១០ម៉ឺនរៀលថែមទៀត។
លុះថ្ងៃទី០១ មីនា ២០១៧ ម៉ម ភ័ក្ត្រា
បានទូរស័ព្ទឲ្យជនរងគ្រោះទៅជួបនៅរោងចក្រស៊ីម៉ង់ខេស៊ីមេន
ខេត្តកំពត ដើម្បីសុំបែកផ្លូវ និងឈប់ឲ្យមានការទាក់ទងគ្នា
ពេលនោះឈ្មោះ ម៉ម ភ័ក្ត្រា នៅតែគំរាមជនរងគ្រោះ
បើនាងមិនព្រមធ្វើតាមគេទេ។
ជនរងគ្រោះក៏បានវិលត្រលប់មកភ្នំពេញវិញទាំងក្តីឈឺចាប់បំផុតនូវទង្វើរបស់មនុស្សប្រុសម្នាក់ដែលបានធ្វើមកលើនាង
មិនខុសពាក្យចាស់ថា(ប្រាក់ក៏បង់ ថង់ក៏ដាច)
ឈឺចាប់ដែលខ្លួនជាមនុស្សស្រីម្នាក់
ខំស្រលាញ់មនុស្សប្រុសប្តូរផ្តាច់រហូតប្រគល់ខ្លួនប្រាណលាក់បាំងពីឪពុកម្តាយ
និងញាតិមិត្តជិតខាង ដោយគិតថា គេមនុស្សប្រុសស្មោះត្រង់
តែទីបំផុតជាផ្លែល្វា ជាប្រុសព្រាន បានប្រាណហើយដោះដៃ
មិនតែប៉ុណ្ណោះថែមទាំងគំរាមកំហែងគ្រប់បែបយ៉ាង។ ចុងក្រោយឈ្មោះ ម៉ម
ភ័ក្ត្រា
បានគំរាមទារប្រាក់ពីជនរងគ្រោះចំនួន៥០០ដុល្លារអាមេរិក
ហើយបានកំណត់ត្រឹម៥ថ្ងៃ បើមិនបានប្រាក់ទេ
គេនឹងមិនលើកលែងដាច់ខាតត្រូវតែបង្ហោះរូបភាពវីដេអូអាក្រាតកាយនោះ។
ពេលឈ្មោះ ម៉ម ភ័ក្ត្រា បានគំរាមច្រើនលើកដូច្នេះ
ជនរងគ្រោះដាច់ចិត្តទៅដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ច
ដើម្បីឲ្យជួយចាត់ការលើប្រុសព្រានម្នាក់នេះ ។
បានជានៅថ្ងៃទី១៥
កក្កដា
សមត្ថកិច្ចបានរៀបចំអន្ទាក់ចាំចាប់ជនសង្ស័យនៅពេលទៅទទួលយកប្រាក់។
ចម្លើយឈ្មោះ ម៉ម ភ័ក្ត្រា
ដែលជាជនត្រូវចោទឆ្លើយសារភាពនៅមុខសមត្ថកិច្ច
ប្រហាក់ប្រហែលនឹងពាក្យបណ្តឹងជនរងគ្រោះដែរ
ព្រមទាំងបានទទួលស្គាល់ការពិតដូចអ្វីដែលខ្លួនបានធ្វើ។
ប្រភពព័ត៌មានបន្តថា ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ និង
ជនរងគ្រោះបានសម្រុះសម្រួលគ្នាព្រមព្រៀងបញ្ចប់វិវាទ
រឿងអាក្រក់កន្លងមករួចទៅហើយ និងមានសំណងជំងឺចិត្តផងដែរ។
ប៉ុន្តែជនត្រូវចោទនៅមានជាប់បណ្តឹងអាជ្ញាមួយទៀត
ទើបត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនខ្លួនឈ្មោះ ម៉ម ភ័ក្ត្រ
ទៅជូនតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី
ដែលសំណុំរឿងនេះបានស្ថិតនៅដៃលោក វង្ស ប៊ុនវិសុទ្ធ
ព្រះរាជអាជ្ញារងធ្វើការសាកសួរ
រហូតដល់ល្ងាចតំណាងអយ្យការសាកសួរមិនទាន់ចប់
បានផ្ញើទៅសមត្ថកិច្ចវិញ តម្រូវឲ្យនាំមកសួរនៅព្រឹកថ្ងៃទី១៨
កក្កដា នេះបន្តទៀត៕ ប្រភព kdaokdao
ក្បាលពោះរបស់ Minah ក្រុម Girl’s Day ធ្វើឲ្យ Fan លង់
-
ក្បាលពោះរបស់ Minah ក្រុម Girl’s Day ធ្វើឲ្យ Fan លង់
អ្នកគាំទ្រជាច្រើនពេញចិត្តស្រឡាញ់ភាពស្រស់ស្អាតមួយចំនួនរបស់
Minah សមាជិកក្រុម Girl...
7 years ago
No comments:
Write comments