Translate

Showing posts with label ពត៌មានជាតិ ទូទៅ. Show all posts
Showing posts with label ពត៌មានជាតិ ទូទៅ. Show all posts

Sunday, September 10, 2017

Update: ក្តៅៗៗ…. ប្អូនស្រីដែលចងកសម្លាប់ខ្លួនម្នាក់នេះ មិនមែនធ្លាក់បាក់ឌុបទេ គឺមកពីប្អូនបាននិទ្ទេសមិនល្អ គឺនិទ្ទេស………

Update: ក្តៅៗៗ…. ប្អូនស្រីដែលចងកសម្លាប់ខ្លួនម្នាក់នេះ មិនមែនធ្លាក់បាក់ឌុបទេ គឺមកពីប្អូនបាននិទ្ទេសមិនល្អ គឺនិទ្ទេស………


ថ្មីៗនេះបើយោងតាមមិត្តរបស់ប្អូនស្រីដែលចងកសម្លាប់ខ្លួននេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្អូនស្រីមិនមែនធ្លាក់បាក់ឌុបនោះទេ តែប្អូនចងកសម្លាប់ខ្លួនព្រោះនិទ្ទេសដែលប្អូនបានជាប់នោះមិនបានសមតាមបំណងរបស់ប្អូនស្រី ទើបធ្វើឲ្យប្អូនស្រីសម្រេចចិត្តធ្វើដូចនេះទៅ។

ហើយមើលតាមរយះ Facebook របស់ប្អូន គឺប្អូនមានបំណងរៀននៅសាលាពេទ្យ ប្រហែលជាប្អូនគិតថានិទ្ទេសមិនបានល្អ ទើបមិនអាចចូលសាលាពេទ្យកើត ទើបប្អូនធ្វើដូចនេះទៅ។

គួរបញ្ជាក់ឡើងវិញថាករណីចងកធ្វើអត្តឃាតបញ្ចប់ជីវិតដោយយុវតីដែលជា សិស្សថ្នាក់ទី ១២ នៃ វិទ្យាល័យ ហ៑ុនសែន អង្គស្នួល ដោយហេតុតូចចិត្តជាមួយលទ្ធផលមិនសូវល្
អ ដោយទទួលបាននិទ្ទេស E យុវតីគិគខ្លីឈ្មោះ អោក សុភា អាយុ ១៨ឆ្នាំ រស់នៅ ភូមិត្រពាំងទួល ឃុំសំរងលើ ស្រុកអង្គស្្នល ខេត្តកណ្តាល។



ហើយមុនពេលដែលស្លាប់នោះម្ចាស់ Facebook ខាងលើនេះបានសរសេរសារដ៏រន្ធត់មួយគឺថា៖ ម្ចាស់ Acc នេះឃ្លាតពីមិត្តទាំងអស់គ្នាហេីយ😭😭😭😭😭😭😭😭😭
ខេត្តកណ្តាល ៖ យុវតីម្នាក់គ្រាន់តែ​ប្រឡងបាក់ឌុបមិនបាននិទ្ទេសល្អ ក៏សម្រេចចិត្ត​ចងក.បញ្ចប់ជីវិតខ្លួនឯងចោលឪពុកម្តាយគ្មានស្តាយស្រណោះ ត្រូវបានក្រុមគ្រួសារប្រទះឃើញសព កាលពីនៅវេលាម៉ោងប្រមាណ ‌១៨ និង ១៥នាទី រសៀលថ្ងៃ‌ទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចលើផ្ទះក្នុងបន្ទប់នៅភូមិ‌ត្រពាំងទួល ឃុំ‌សំរោងលើ ស្រុកអង្ឋគស្នួល ខេត្ត‌កណ្ដាល‌។

យុវតីរងគ្រោះ‌មានឈ្មោះ‌ អោក សុភាព ភេទស្រី អាយ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស នៅភូមិ-ឃុំ‌ កើត‌ហេតុ‌។ ឪពុក‌ឈ្មោះ សយ អោក‌ អាយុ ៥២ឆ្នាំ មុខរបរ‌ ជាងកង់ និបម្ដាយ‌ឈ្មោះ‌ ឈុំ ឡឺង អាយុ ៤៥ឆ្នាំ‌ មុខរបរ‌‌‌ កសិករ‌ នៅភូមិ ឃុំ‌កើត‌ហេតុ‌ ។

តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះ បានឲ្យដឹងថា គាត់បានទៅវត្តនៅខេត្តតាកែវ ដាក់បិណ្ឌ ក្រោយពេលត្រលប់មកពីខេត្តតាកែវ វិញ ដល់ផ្ទះនៅម៉ោងប្រហែល ១៦ និង ១០នាទី រសៀល ក៏បានសួរកូនថា ប្អនជីដូនមួយរបស់ឯងប្រឡងជាប់ហើយ តើកូនឯងជាប់ដែរឬអត់? នារីរងគ្រោះ បានឆ្លើយថា មិនដឹងទេម៉ែ ហើយនារីរងគ្រោះ ក៏បានហុចការបូបដាក់លុយឲ្យទៅម្តាយ រួចឡើងលើផ្ទះ បន្ទាប់មកបងស្រីនារីរងគ្រោះ បានប្រាប់ម្ដាយថា វាប្រឡងធ្លាក់ហើយ តែម៉ែកុំបន្ទោសវាអី បានមួយសន្ទុះក្រោយមក ដោយមានការសង្ស័យទើបឪពុកម្ដាយ និងបងស្រីដើររកនារីរងគ្រោះ ក៏ឃើញនារីរងគ្រោះចងក.នឹងខ្សែលីឡុងពណ៌ស ជាប់នឹងជម្រឹងបង្អួចស្លាប់បាត់ទៅហើយ ដែលមានកំពស់‌ ២ម៉ែត្រ ។

ក្រោយមកសមត្ថកិច្ចនគរបាលបច្ចេកទេសស្រុក ដោយមានការចូលរួមពីលោក គ្រូពេទ្យ មេភូមិ ឃុំ នគបាលប៉ុស្តិ៍ បានធ្វើការពិនិត្យនារីរងគ្រោះ ពិតជាស្លាប់ដោយសារចង់ក.ដោយខ្លួនឯងប្រាកដមែន និងបានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕







ប្រភព៖ cambpos

ទីបំផុត រកមុខអ្នកទទូលបាននិទ្ទេស A ពិន្ទុសរុប ១០០%ហើយ គេគឺ…………



ភ្នំពេញ៖ ទីបំផុត ដឹងលទ្ធផល

ពីការលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា (បាក់ឌុប) របស់សិស្សដែលទទូលបាននិទ្ទេស A 100% ហើយ
សិស្សឈ្មោះ សរ គឹមស៊ា ទទួលបាននិទ្ទេស A ពិន្ទុ ១០០% ដោយរូបប្អួន
ទទួលបានលទ្ធផលនៃមុខវិជ្ជានីមួយៗគឺ ខ្មែរ ទទួលបាន A គណិតវិទ្យា A ជីវវិទ្យា A ប្រវត្តិវិទ្យា B គីមីវិទ្យា A រូបវិទ្យា A និងភាសាបរទេស A ជាមួយនឹងលំដាប់ពិន្ទុ 100.000 ៕

 សរ គឹមស៊ា គឺជាសិស្សមកពីវិទ្យាស្ថាន ប៉ែលធី អន្ដរជាតិទី៩ (សាខាស្ទឹងមានជ័យ) ។


ប្រភព៖ facebook

អបអរសាទរដល់ រ៉េត ស៊ូហ្សាណា ដែលប្រឡងបាក់ឌុបជាប់ និងទទួលបាននិទ្ទេស…
លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា (បាក់ឌុប) បានបញ្ចេញហើយ ក្នុងនោះផងដែរតារាចម្រៀងស្រីវ័យក្មេងបំផុត របស់ផលិតកម្មហង្សមាស គឺកញ្ញា រ៉េត ស៊ូហ្សាណា ទទួលបាននិទ្ទេស E ដោយកញ្ញាទទួលបានលទ្ធផលនៃមុខវិជ្ជានីមួយគឺ ខ្មែរទទួលបាន E, គណិតវិទ្យា E, ជីវវិទ្យា E, ប្រវត្តិវិទ្យា C, គីមី C, រូបវិទ្យា E និងភាសាបរទេស B ជាមួយនឹងលំដាប់ពិន្ទុ 82.658 ។

ជាមួយគ្នានោះក៏មានមហាជនជាច្រើនបានធ្វើការអបអរសារទរនិងដែលតារាចម្រៀង
រូបនេះទោះបីជាមមាញឹកជាមួយនឹងការងារសិល្បៈ ក៏នៅតែប្រឡងជាប់និងទទួលបាននិទ្ទេសល្អ៕




 

Saturday, August 5, 2017

ផ្ទះស្លឹកលោកយាយមួយ​ ខ្នងត្រូវខ្យល់បោករលំទាំងស្រុង…



ផ្ទះស្លឹកលោកយាយមួយ​ ខ្នងត្រូវខ្យល់បោករលំទាំងស្រុង…

July 26, 2017

កំពង់ចាម៖នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិព្រែកគ្រួស ឃុំសូរគង ស្រុកកងមាស  ខេត្តកំពង់ចាម មានករណីរលំផ្ទះ១ខ្នងទំហំ ៥មែត្រ×៥ម៉ែត្រ ធ្វើអំពីឈើីត្នោត ប្រកស្លឹក ម្ចាស់ផ្ទះ ឈ្មោះ ប៉ាល់  ឈឿន ភេទស្រី អាយុ៧៩ឆ្នាំ

មានកូនក្នុងបន្ទុក១នាក់
មូលហេតុដែលរលំ ដោយផ្ទះចាស់ពុកសរសរប៉ះចំខ្យល់បក់ខ្លាំង។

ហើយក្នុងពេលដែលមើលឃើញភាពខ្វះខាត លោកអធិការនគរបាលស្រុកកងមាស បាននាំយកអំណាយរបស់លោកឧត្តមសេនីយ៍ស្នងការ
ជូនគ្រួសារលោកយាយ រួមមាន ថវិកា ចំនួន៥ម៉ឺនរៀល
,អង្ករ២០គីឡូក្រាម, ត្រីខ ១យួរ, ទឹកត្រី១យួរ,ទឹកស៊ីអុីវ១យួរ, មី១កេះផងដែរ ដើម្បីបន្ធូរស្រាលនូវជីវភាពរបស់លោកយាយបានមួយកំរិតនៅពេលជួបការលំបាកនៅគ្រានេះ៕

អត្ថបទ: ការិយាល័យផ្សព្វផ្សាយអប់រំ

រូបភាព: អធិការដ្ឋាននគរបាលស្រុកកងមាស



រូបភាព: អធិការដ្ឋាននគរបាលស្រុកកងមាស



រូបភាព: អធិការដ្ឋាននគរបាលស្រុកកងមាស




រូបភាព: អធិការដ្ឋាននគរបាលស្រុកកងមាស



រូបភាព: អធិការដ្ឋាននគរបាលស្រុកកងមាស


ប្រភព phnomda




ទើប​ចេញពី​ពន្ធនាគារ​បាន​មួយ​ខែ ដោយសារ​គ្រឿងញៀន ចេញ​មក​វិញ​ជួញដូរ​លើស​ដើម ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន



ទើប​ចេញពី​ពន្ធនាគារ​បាន​មួយ​ខែ ដោយសារ​គ្រឿងញៀន ចេញ​មក​វិញ​ជួញដូរ​លើស​ដើម ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន



ប៉ៃលិន​ ៖ ស្ត្រី​ម្នាក់ ដែល​គេ​ស្គាល់​ថា​ ជា​ឈ្មួញ​ជួញដូរ​គ្រឿងញៀន ដ៏​ធំ​នៅ​ខេត្ត​ប៉ៃលិន ត្រូវ​បាន​សមត្ថកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ក្រោម​ការដឹកនាំ​ពី​លោក តូច សុភ​ក្តី ព្រះរាជ​អា​ជា​សាលាដំបូង​ខេត្ត​ប៉ៃលិន ធ្វើការ​ឃាត់ខ្លួន​រួម​នឹង​វត្ថុ​តាង​គ្រឿងញៀន​ម្យ៉ៅ​ក្រាម​ពណ៌ស ICE ចំនួន ១១ កញ្ចប់​ធំ និង​ថ្នាំ​គ្រាប់ WY ចំនួន ៩៤ គ្រាប់។


ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥ និង​២០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​ក្នុង​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។


តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​ជាក់​ស្តែង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​ចំនួន​២​នាក់ ទី​១​ឈ្មោះ អុល អេ​វ (​ហៅ​យាយ​អេ​វ​) ភេទ​ស្រី អាយុ ៥៣ ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ហើយ​ស្ត្រី​រូប​នេះ ទើប​ចេញពី​ពន្ធនាគារ​បាន​ជិត​មួយ​ខែ ដោយ​កន្លងមក​ធ្លាប់​ជាប់ពន្ធនាគារ​ចំនួន​៣​ដង​រួច​មក​ហើយ​ពី​បទ​ជួញដូរ​គ្រឿងញៀន តែ​ដោយ​ស្ត្រី​នេះ​មាន​លុយ​មាន​ខ្នង​ទើប​ជាប់​មិនបាន​យូរ​ដូច​គេ​។ ចំណែក​ម្នាក់ទៀត​ឈ្មោះ ជុំ ទូច ភេទ​ប្រុស អាយុ៥៥ឆ្នាំ រស់នៅ​ភូមិ​ឡាញ​ឃុំ​ឡាញ​ក្រុង​កំពត​ខេត្តកំពត ជា​បងប្អូន​ដែល​មក​លែង​ផ្ទះ​ស្ត្រី​ជនសង្ស័យ​ខាងលើ។ ប្រភព​ព័ត៌មាន​បា​នប​ន្ត​ថា ក្នុង​ការ​ចុះ​បង្ក្រាប​ករ​ណី​នេះ​ដែរ​ គឺ​ដោយមាន​ការ​រាយការណ៍​ពី​បណ្តាញ ហើយ​ជនសង្ស័យ​ក៏​ជា​មុខសញ្ញា​ចាស់​ផងដែរ។



បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​បញ្ជូន​មក​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិ​វិធី៕


bបប




ប្រភព៖http://kampucheathmey.com




បានសុីបានចុកមិនអស់ចិត្តគំរាមចង់បាន លុយគេទៀតចឹងមានតែដេកគុកហើយ


បានសុីបានចុកមិនអស់ចិត្តគំរាមចង់បាន លុយគេទៀតចឹងមានតែដេកគុកហើយ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ឃាត់ខ្លួន ហើយ បញ្ជូន​ទៅ​កាន់​សាលាដំបូង​កាលពី​រសៀល​ថ្ងៃ​ទី​១៧ កក្កដា ២០១៧
 ដោយ​ជាប់ចោទ​ពី​បទ គំរាមកំហែង​ហែកកេរ្តិ៍ (​គំរាម​ទារប្រាក់​ចំនួន​

៥០០​ដុល្លារ​អា​មេ​រិ​ក​) ពី​ជន​រង​គ្រោះ ជា​ថ្នូរ​មិន​បង្ហោះ​រូបភាព​អាក្រាត​កាយ​។

យុវជន​រូប​នោះ​ឈ្មោះ ម៉​ម ភ័​ក្ត្រា ហៅ ភ័​ក្រ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រ​ផុង ឃុំ​សំរោង​លើ
 ស្រុក​បន្ទាយមាស ខេត្តកំពត មុខរបរ​នៅផ្ទះ​។

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​យុវជន​ម្នាក់​នេះ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ប្រភព​ព័ត៌មាន​បង្ហើប​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​ជន​រង​គ្រោះ និង​ដោយ​បានការ​សម្របសម្រួល​ពី​ស្ថាន​ប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ពាក្យបណ្តឹង​នោះ​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​មិន​ចាំ ក្នុង​ខែមីនា ឆ្នាំ​២០១៧ ជន​រង​គ្រោះ​អាយុ​២០​ឆ្នាំ បាន​ស្គាល់ឈ្មោះ ម៉​ម ភ័​ក្ត្រា តាម​រយៈ​ការ​លេង​ហ្វេ​ស​ប៊ុ​ក ហើយ​ក៏​បាន​ស្រលាញ់​គ្នា​ធ្វើ​ជា​សង្សារ និង​មានការ​ណាត់គ្នា​ទៅ​រួមដំណេក​នៅផ្ទះ​សំណាក់​យីហោ​(​បឹង​ឈូក​) ក្នុងស្រុក​កំពង់ត្រាច​ជា​ច្រើន​លើក​។

បន្ទាប់​ពី​មានការ​រួមដំណេក​ជា​ច្រើន​ដង​រួច​មក និង​ចុង​ក្រោយ​នេះ​ឈ្មោះ ម៉​ម ភ័​ក្ត្រា គេ​តែងតែ​គំរាម​ជន​រង​គ្រោះ​ឲ្យ​ធ្វើ​អ្វី​ដែល​គេ​ចង់បាន តែបើ​មិន​ព្រម​ទេ​គេ​នឹង​គំរាម​បង្ហោះ​រូបភាព​អាក្រាត​កាយ​ទាំង​ពីរ​នាក់ ដែល​គេ​លួច​ថត​នៅ​ពេល​រួមដំណេក​ក្នុងផ្ទះ​សំណាក់​ជាមួយ​គ្នា​នោះ​។

ប្រភព​ព័ត៌មាន​បន្ត​ថា នៅ​ថ្ងៃ​មិន​ចាំ ក្នុង​ខែមីនា ២០១៧ ដដែល ឈ្មោះ ម៉​ម ភ័​ក្ត្រា បាន​ទូ​ស័ព្ទ​ទៅ​ជន​រង​គ្រោះ ដោយ​និយាយ​ទារប្រាក់​ចំនួន​៣០​ម៉ឺន​រៀល បើ​មិន​ឲ្យ​ទេ​គេ​នឹង​បង្ហោះ​រូបភាព​អាក្រាត​នោះ​។

 ដោយ​ចង់​ឲ្យ​មានរឿង​វែង​ឆ្ងាយ និង​បែកធ្លាយ​រឿងអាស្រូវ​នោះ ជន​រង​គ្រោះ​សុខចិត្ត​វេរ​លុយ​តាម​វី​ង​ឲ្យ​ទៅ​ឈ្មោះ ម៉​ម ភ័​ក្ត្រា ចំនួន​២០​ម៉ឺន​រៀល​ទៅ ក្រោយមក​បាន​វេរ​ប្រាក់​១០​ម៉ឺន​រៀល​ថែម​ទៀត​។

លុះ​ថ្ងៃ​ទី​០១ មីនា ២០១៧ ម៉​ម ភ័​ក្ត្រា បាន​ទូរស័ព្ទ​ឲ្យ​ជន​រង​គ្រោះ​ទៅ​ជួប​នៅ​រោងចក្រ​ស៊ីម៉ង់​ខេ​ស៊ី​មេន ខេត្តកំពត ដើម្បី​សុំ​បែកផ្លូវ និង​ឈប់​ឲ្យ​មានការ​ទាក់ទង​គ្នា ពេល​នោះ​ឈ្មោះ ម៉​ម ភ័​ក្ត្រា នៅ​តែ​គំរាម​ជន​រង​គ្រោះ បើ​នាង​មិន​ព្រម​ធ្វើ​តាម​គេ​ទេ​។

ជន​រង​គ្រោះ​ក៏​បាន​វិល​ត្រលប់​មក​ភ្នំពេញ​វិញ​ទាំង​ក្តី​ឈឺចាប់​បំផុត​នូវ​ទ​ង្វើ​របស់​មនុស្ស​ប្រុស​ម្នាក់​ដែល​បាន​ធ្វើ​មក​លើ​នាង មិន​ខុស​ពាក្យចាស់​ថា​(​ប្រាក់​ក៏​បង់ ថង់​ក៏​ដាច​) ឈឺចាប់​ដែល​ខ្លួន​ជា​មនុស្ស​ស្រី​ម្នាក់ ខំ​ស្រលាញ់​មនុស្ស​ប្រុស​ប្តូរផ្តាច់​រហូត​ប្រគល់​ខ្លួនប្រាណ​លាក់បាំង​ពី​ឪពុក​ម្តាយ និង​ញាតិ​មិត្ត​ជិតខាង ដោយ​គិត​ថា គេ​មនុស្ស​ប្រុស​ស្មោះត្រង់ តែ​ទីបំផុត​ជា​ផ្លែ​ល្វា ជា​ប្រុស​ព្រាន បាន​ប្រាណ​ហើយ​ដោះដៃ មិនតែប៉ុណ្ណោះ​ថែម​ទាំង​គំរាមកំហែង​គ្រប់​បែប​យ៉ាង​។ ចុង​ក្រោយ​ឈ្មោះ ម៉​ម ភ័​ក្ត្រា បាន​គំរាម​ទារប្រាក់​ពី​ជន​រង​គ្រោះ​ចំនួន​៥០០​ដុល្លារ​អា​មេ​រិ​ក ហើយ​បាន​កំណត់​ត្រឹម​៥​ថ្ងៃ បើ​មិន​បាន​ប្រាក់​ទេ គេ​នឹង​មិន​លើកលែង​ដាច់ខាត​ត្រូវ​តែ​បង្ហោះ​រូបភាព​វី​ដេ​អូ​អាក្រាត​កាយ​នោះ​។
 
ពេល​ឈ្មោះ ម៉​ម ភ័​ក្ត្រា បាន​គំរាម​ច្រើន​លើក​ដូច្នេះ ជន​រង​គ្រោះ​ដាច់​ចិត្ត​ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច ដើម្បី​ឲ្យ​ជួយ​ចាត់ការ​លើ​ប្រុស​ព្រាន​ម្នាក់​នេះ ។

 បានជា​នៅ​ថ្ងៃ​ទី​១៥ កក្កដា សមត្ថកិច្ច​បាន​រៀបចំ​អន្ទាក់​ចាំ​ចាប់​ជនសង្ស័យ​នៅ​ពេល​ទៅ​ទទួលយក​ប្រាក់​។

 ចម្លើយ​ឈ្មោះ ម៉​ម ភ័​ក្ត្រា ដែល​ជា​ជន​ត្រូវ​ចោទ​ឆ្លើយ​សារភាព​នៅ​មុខ​សមត្ថកិច្ច ប្រហាក់ប្រហែល​នឹង​ពាក្យបណ្តឹង​ជន​រង​គ្រោះ​ដែរ ព្រមទាំង​បាន​ទទួលស្គាល់​ការ​ពិត​ដូច​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​។

ប្រភព​ព័ត៌មាន​បន្ត​ថា ក្រោយ​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ និង ជន​រង​គ្រោះ​បាន​សម្រុះសម្រួល​គ្នា​ព្រមព្រៀង​បញ្ចប់​វិវាទ រឿង​អាក្រក់​កន្លង​មក​រួច​ទៅ​ហើយ និង​មាន​សំណង​ជំងឺ​ចិត្ត​ផង​ដែរ​។ ប៉ុន្តែ​ជន​ត្រូវ​ចោទ​នៅ​មាន​ជាប់​បណ្តឹងអាជ្ញា​មួយទៀត ទើបត្រូវ​បាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ឈ្មោះ ម៉​ម ភ័ក្ត្រ ទៅ​ជូន​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ដែល​សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​ដៃ​លោក វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា​រង​ធ្វើការ​សាកសួរ រហូត​ដល់​ល្ងាច​តំណាង​អយ្យការ​សាកសួរ​មិន​ទាន់​ចប់ បាន​ផ្ញើ​ទៅ​សមត្ថកិច្ច​វិញ តម្រូវ​ឲ្យ​នាំ​មក​សួរ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា នេះ​បន្ត​ទៀត​៕  ប្រភព kdaokdao

អារ.កសម្លាប់ដល់លើផ្ទះយ៉ាងសាហាវ បំផុតខណៈប្តីរបស់ជនរងគ្រោះចេញទៅដឹក កម្មកររោង



អារ.កសម្លាប់ដល់លើផ្ទះយ៉ាងសាហាវ បំផុតខណៈប្តីរបស់ជនរងគ្រោះចេញទៅដឹក កម្មកររោង

| July 18, 2017 | ព័ត៌មានជាតិ


អារ.កសម្លាប់ដល់លើផ្ទះយ៉ាងសាហាវបំផុតខណៈប្តីរបស់ជនរងគ្រោះចេញទៅដឹកកម្មកររោង

កំពង់ស្ពឺ៖ ស្ត្រីម្នាក់ត្រូវឃាតករអារ.កសម្លាប់ដល់លើផ្ទះយ៉ាងសាហាវបំផុតខណៈប្
តីរបស់ជនរងគ្រោះចេញទៅដឹកកម្មករ​រោងចក្រពីព្រឹកព្រលឹម ដែលហេតុការណ៍បង្ករអោយមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ

នៅចំណុចភូមិសំរោងចាស់ ឃុំអង្គរពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

អារ.កសម្លាប់ដល់លើផ្ទះយ៉ាងសាហាវបំផុតខណៈប្តីរបស់ជនរងគ្រោះចេញទៅដឹកកម្មកររោង



អារ.កសម្លាប់ដល់លើផ្ទះយ៉ាងសាហាវបំផុតខណៈប្តីរបស់ជនរងគ្រោះចេញទៅដឹកកម្មកររោង
 
អារ.កសម្លាប់ដល់លើផ្ទះយ៉ាងសាហាវបំផុតខណៈប្តីរបស់ជនរងគ្រោះចេញទៅដឹកកម្មកររោង
 

ប្រភពពត៌មានពីសាច់ញាតិស្ត្រីរងគ្រោះបានអោយដឹងថា មុនកើតហេតុប្តីរបស់ជនរងគ្រោះបានបើករថយន្តទៅដឹកកម្មកររោងចក្រតាំងពីវេលាទៀបភ្លឺ ដោយទុកស្ត្រីរងគ្រោះនៅផ្ទះជាមួយកូនតូច លុះពេលឪពុកស្ត្រីរងគ្រោះមកពីបើកឡានដឹកកម្មករវិញស្រាប់តែ
ឃើញចៅឈរយំនៅមុខផ្ទះក៏ឈប់រថយន្តចូលលើកចៅពរហើយក្រឡេក
មើលទៅក្រោមផ្ទះឃើញឈាមស្រក់ពីលើផ្ទះមកជោគដី ក៏បានរត់ឡើងទៅមើលស្រាប់តែឃើញកូនស្រីដេកស្លាប់កណ្តាលផ្ទះដោយមានឈាមជោគ
ខ្លួនទើបផ្អើលឆោឡោទូរស័ព្ទតៅកូនប្រសារជាប្តីស្ត្រីរងគ្រោះអោយត្រឡប់មកផ្ទះ និងរាយការណ៍អោយសមត្ថកិច្ចចុះមកពិនិត្យសាកសព។

 ស្ត្រីរងគ្រោះខាងលើមានឈ្មោះ មុន គន្ធា អាយុ២៩ឆ្នាំ ជាកម្មការនីរោងចក្រ ចំណែកបុរសជាប្តីមានឈ្មោះ ព្រំ វណ្ណៈ អាយុ៣០ឆ្នាំ ជាអ្នកបើករថយន្តដឹកកម្មកររោងចក្រ។

បើតាមការលើកឡើងពីក្រុមគ្រួសារជនរងគ្រោះបានអោយដឹងថា ស្ត្រីរងគ្រោះមិនមានបញ្ហាគំនុំជាមួយនរណានោះទេ តែបើតាមប្រភពខ្សឹបខ្សៀវពីអ្នកជិតខាងបានអោយដឹងដែរថាប្តីស្ត្រីរងគ្រោះ
មានបញ្ហាពាក់ព័ន្ធរឿងស្រីញីច្រើន​ ដូចនេះការស្លាប់ខាងលើអាចពាក់ព័ន្ធជាមួយប្តីស្ត្រីរងគ្រោះ តែទោះជាយ៉ាងណាក្តីសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកមុខឃាតករមកផ្តន្ទាទោសតាមច្បាប់៕






ទំព័រដើម, Home

រឿង ប្រលោមលោក សម្រួលអារម្មណ៍