មនុស្សស្រីទើបតែពេញក្រមុំ ពេលមករដូវដំបូង គួរតែអានអត្ថបទមួយនេះ!
ការមករដូវរបស់មនុស្សស្រីជាមធ្យម ២៨ ថ្ងៃម្តង
ការមករដូវមានរយៈពេល ៣ ទៅ ៥ ថ្ងៃ ហើយការមករដូវនេះមានបរិមាណឈាមពី
២០ ទៅ ១២០ មីលីលីត្រ ច្រើនបំផុត ៥០ មីលីលីត្រមកជាមួយ។
ការមករដូវភាគច្រើនធ្វើឲ្យមនុស្សស្រីនៅមិនសុខស្រួលឡើយ
មុនពេលមករដូវ និងពេលមានរដូវធ្វើឲ្យមនុស្សស្រីឈឺចាប់ក្នុងពោះ,
ឈឺខ្នង, ហើមសុដន់, អារម្មណ៍ធុញថប់។
គួរងូតទឹកយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ
ហើយត្រូវលាងសម្អាតខោក្នុង និងផ្លាស់ប្តូរឲ្យបានទៀងទាត់។
ឧស្សាហ៍ផ្លាស់ប្តូរសំឡីអនាម័យឲ្យបានទៀងទាត់។
ឧស្សាហ៍លាងសម្អាតប្រដាប់ភេទ, ខោក្នុង, ផ្លាស់ប្តូរសំឡីអនាម័យរាល់ ៤
ទៅ ៦ ម៉ោងម្តង។ ក្រោយពេលចូលបត់ជើងតូចរួច
គួរលាងសម្អាតប្រដាប់ភេទនឹងទឹកស្អាត។
អ្វីដែលសំខាន់ត្រូវចង់ចាំថាស្បូនមានប្រព័ន្ធការពារខ្លួនវា
ចៀសវាងការប្រើប្រាស់ថ្នាំសម្អាត
ឬយល់ល្អអ្នកគួរសុំការណែនាំពីពេទ្យរោគស្ត្រី។
១. ត្រូវរក្សាកំដៅលើរាងកាយក្នុងពេលមករដូវ
ប្រសិនបើនៅក្នុងបន្ទប់របស់អ្នកមានម៉ាស៊ីនត្រជាក់
គួរតែបន្ថយសីតុណ្ហភាព ឬក៏ស្លៀកពាក់ឲ្យបានក្រាស់ៗ
ដើម្បីរក្សាកំដៅលើរាងកាយ។២. កុំទទួលទានភេសជ្ជៈត្រជាក់ៗ
ពេលកំពុងមានរដូវ
ការទទួលទានទឹកកកនឹងធ្វើឲ្យរាងកាយមានក្លិនមិនល្អ,
ធ្វើឲ្យប៉ះពាល់ដល់រាងកាយ។
សាកល្បងទទួលទានភេសជ្ជៈមួយចំនួនដែលធ្វើឲ្យអ្នកស្រួលខ្លួនក្នុងកំឡុងពេលមករដូវដូចជា៖
ភេសជ្ជៈទឹកមៀន, តែដំណាប់ក្រហម, តែសុខភាព, ទឹកយិនស៊ិន, ស្ករត្នោត,
ទឹកខ្ញី, តែកុលាប (ជាពិសេស នៅពេលអ្នកឈឺចាប់ក្នុងពោះ
អ្នកអាចទទួលទានតែកុលាប)។
៣. ទទួលទានរបស់ផ្អែមៗក្នុងពេលមានរដូវ
អ្នកគួរទទួលទានសូកូឡា, នំខេកព្រោះវាជួយឲ្យរាងកាយមិនសូវធាត់
ហើយវាក៏អាចជួយបំបាត់ក្លិនមិនល្អលើរាងកាយផងដែរ។
អ្នកខ្លះនិយាយថា ការគិតបែបនេះពិតជាខុស
ព្រោះនៅពេលមានរដូវនឹងធ្វើឲ្យរាងកាយឡើងខ្លាញ់ច្រើនជាងមុន
ក្រោយពេលមករដូវចប់អាចឡើងខ្លាញ់រហូតដល់ ១គីឡូក្រាម
នេះដោយសារតែខ្វះជាតិទឹក។
ដូច្នេះអ្នកមិនត្រូវទទួលទានច្រើនពេកទេក្នុងកំឡុងពេលកំពុងមករដូវ
បើមិនដូច្នេះទេនឹងឡើងខ្លាញ់ ហើយកុំទទួលទានផ្អែមពេក
ត្រូវទទួលទានល្មមៗ បើមិនដូច្នេះទេវានឹងទៅបំផ្លាញផាសរបស់ឈាម
ប៉ះពាល់ដល់រាងកាយ។
៤. សម្រាកឲ្យបានច្រើនក្នុងកំឡុងពេលមករដូវ
ការសម្រាកបានគ្រប់គ្រាន់ពិតជាសំខាន់ ការនឿយហត់ខ្លាំងពេលកំពុងមានរដូវអាចបណ្តាលឲ្យហូរឈាមកាន់តែច្រើន។
៥. ត្រូវធ្វើអារម្មណ៍ឲ្យល្អក្នុងពេលមានរដូវ
ពេលមានរដូវមនុស្សស្រីគួរចៀសវាងការមានអារម្មណ៍ខឹងមួម៉ៅ
ព្រោះវាអាចរំខានដល់ការមករដូវ
និងធ្វើឲ្យមានការឈឺចាប់កាន់តែខ្លាំង។
៦. កុំត្រាំទឹកអាងពេលកំពុងមានរដូវ
ព្រោះវាជាពេលដែលកស្បូនកំពុងតែចំហរ
ហើយម្យ៉ាងវិញទៀតក៏មានផលប៉ះពាល់ច្រើនពីសារធាតុពុល
ដូច្នេះយល់ល្អការងូតទឹកផ្កាឈូកពិតជាល្អសម្រាប់អ្នក។
៧. ទទួលទានអាហារឱ្យបានត្រឹមត្រូវ
ក្នុងកំឡុងពេលមករដូវរយៈពេលពីរបីថ្ងៃនេះ
អ្នកអាចទទួលទានប្រេងល្ង, ថ្លើម, ព្រោះវាអាចជួយបំបាត់ក្លិនឈាម។
ក្រៅពីនេះអ្នកក៏អាចទទួលទានស៊ុតក្រឡុកជាមួយទឹកដោះគោ,
ស៊ុបសណ្តែក, ស៊ុបមៀន, បង្អែម ឬពងទាកូន។ ក្រោយរយៈពេល ៧ថ្ងៃ
ប្រសិនបើរាងកាយមានក្លិនមិនល្អ យូរៗទៅអាចបណ្តាលឲ្យរលាកស្បូន,
មានជំងឺថ្លើម, រលាកស្បែក និងអាចមានជំងឺជាច្រើនផ្សេងទៀត។
ហេតុអ្វីបានជាមនុស្សស្រីមិនងាយកើតជំងឺថ្លើមជាងមនុស្សប្រុស?
ព្រោះឈាមរដូវប្រចាំខែបានកម្ចាត់ និងសម្អាតជាតិពុលពីរាងកាយ
ដូច្នេះធ្វើមនុស្សតិចណាស់ដែលកើតជំងឺថ្លើម។
៨. ត្រលប់ទៅជួបនឹងវេជ្ជបណ្ឌិតក្រោយពេលមករដូវ
អ្នកអាចទទួលទានស៊ុបឆ្អឹងជំនី ឬស៊ុបមាន់ យល់ល្អគួរបន្ថែមស្រាសចូលបន្តិច។ ទទួលទានជារៀងរាល់ថ្ងៃរយៈពេល ៣ ទៅ ៦ ថ្ងៃ។
៩. បណ្តាលឱ្យកើតមុនពេលមានរដូវ
ដោយសាររន្ធញើសបានបើកចំហរក្នុងកំឡុងពេលមានរដូវ
ធ្វើឲ្យងាយនឹងកើតមុន។ ធ្វើការលាងសម្អាតមុខ
កក់សក់អាចបណ្តាលឲ្យប៉ះពាល់ដល់ចរន្តឈាម។
១០. ងាយនឹងឈឺចង្កេះពេលមានរដូវ
មនុស្សមួយចំនួននឹងឈឺខ្នងពេលកំពុងមានរដូវ ធ្វើឲ្យចរន្តឈាមកើនឡើង និងឈឺចាប់ត្រង់ចង្កេះ។
ការណែនាំ៖ អ្នកអាចលាងសម្អាតប្រដាប់ភេទ
ព្រោះជំងឺឆ្លងភាគច្រើនបណ្តាលមកពីបាក់តេរី។ ជាធម្មតា
ប៉ារ៉ាស៊ីតនៅក្នុងពោះវៀនមិនបណ្តាលឲ្យកើតជំងឺឡើយ
ប៉ុន្តែប្រសិនបើវាចេញពីរន្ធគូថចូលក្នុងបំពង់បង្ហូរនោម
នោះវាអាចបណ្តាលឲ្យរលាកបំពង់បង្ហូរនោម។
ដូច្នេះត្រូវប្រើក្រដាសអនាម័យជូតសម្អាតពីមុខទៅក្រោយដើម្បីចៀសវាងការឆ្លងរោគដល់ស្បូន។
ប្រសិនបើប្រើប្រាស់ឧបករណ៍បាញ់លាង
ត្រូវលាងសម្អាតគូទដោយប្រុងប្រយ័ត្ន៕
ប្រែសម្រួលដោយ៖ ខ្មែរប្រពៃ
សុខភាពសម្រស់
ក្បាលពោះរបស់ Minah ក្រុម Girl’s Day ធ្វើឲ្យ Fan លង់
-
ក្បាលពោះរបស់ Minah ក្រុម Girl’s Day ធ្វើឲ្យ Fan លង់
អ្នកគាំទ្រជាច្រើនពេញចិត្តស្រឡាញ់ភាពស្រស់ស្អាតមួយចំនួនរបស់
Minah សមាជិកក្រុម Girl...
7 years ago
No comments:
Write comments