Translate

Saturday, August 5, 2017

អារ.កសម្លាប់ដល់លើផ្ទះយ៉ាងសាហាវ បំផុតខណៈប្តីរបស់ជនរងគ្រោះចេញទៅដឹក កម្មកររោង



អារ.កសម្លាប់ដល់លើផ្ទះយ៉ាងសាហាវ បំផុតខណៈប្តីរបស់ជនរងគ្រោះចេញទៅដឹក កម្មកររោង

| July 18, 2017 | ព័ត៌មានជាតិ


អារ.កសម្លាប់ដល់លើផ្ទះយ៉ាងសាហាវបំផុតខណៈប្តីរបស់ជនរងគ្រោះចេញទៅដឹកកម្មកររោង

កំពង់ស្ពឺ៖ ស្ត្រីម្នាក់ត្រូវឃាតករអារ.កសម្លាប់ដល់លើផ្ទះយ៉ាងសាហាវបំផុតខណៈប្
តីរបស់ជនរងគ្រោះចេញទៅដឹកកម្មករ​រោងចក្រពីព្រឹកព្រលឹម ដែលហេតុការណ៍បង្ករអោយមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ

នៅចំណុចភូមិសំរោងចាស់ ឃុំអង្គរពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

អារ.កសម្លាប់ដល់លើផ្ទះយ៉ាងសាហាវបំផុតខណៈប្តីរបស់ជនរងគ្រោះចេញទៅដឹកកម្មកររោង



អារ.កសម្លាប់ដល់លើផ្ទះយ៉ាងសាហាវបំផុតខណៈប្តីរបស់ជនរងគ្រោះចេញទៅដឹកកម្មកររោង
 
អារ.កសម្លាប់ដល់លើផ្ទះយ៉ាងសាហាវបំផុតខណៈប្តីរបស់ជនរងគ្រោះចេញទៅដឹកកម្មកររោង
 

ប្រភពពត៌មានពីសាច់ញាតិស្ត្រីរងគ្រោះបានអោយដឹងថា មុនកើតហេតុប្តីរបស់ជនរងគ្រោះបានបើករថយន្តទៅដឹកកម្មកររោងចក្រតាំងពីវេលាទៀបភ្លឺ ដោយទុកស្ត្រីរងគ្រោះនៅផ្ទះជាមួយកូនតូច លុះពេលឪពុកស្ត្រីរងគ្រោះមកពីបើកឡានដឹកកម្មករវិញស្រាប់តែ
ឃើញចៅឈរយំនៅមុខផ្ទះក៏ឈប់រថយន្តចូលលើកចៅពរហើយក្រឡេក
មើលទៅក្រោមផ្ទះឃើញឈាមស្រក់ពីលើផ្ទះមកជោគដី ក៏បានរត់ឡើងទៅមើលស្រាប់តែឃើញកូនស្រីដេកស្លាប់កណ្តាលផ្ទះដោយមានឈាមជោគ
ខ្លួនទើបផ្អើលឆោឡោទូរស័ព្ទតៅកូនប្រសារជាប្តីស្ត្រីរងគ្រោះអោយត្រឡប់មកផ្ទះ និងរាយការណ៍អោយសមត្ថកិច្ចចុះមកពិនិត្យសាកសព។

 ស្ត្រីរងគ្រោះខាងលើមានឈ្មោះ មុន គន្ធា អាយុ២៩ឆ្នាំ ជាកម្មការនីរោងចក្រ ចំណែកបុរសជាប្តីមានឈ្មោះ ព្រំ វណ្ណៈ អាយុ៣០ឆ្នាំ ជាអ្នកបើករថយន្តដឹកកម្មកររោងចក្រ។

បើតាមការលើកឡើងពីក្រុមគ្រួសារជនរងគ្រោះបានអោយដឹងថា ស្ត្រីរងគ្រោះមិនមានបញ្ហាគំនុំជាមួយនរណានោះទេ តែបើតាមប្រភពខ្សឹបខ្សៀវពីអ្នកជិតខាងបានអោយដឹងដែរថាប្តីស្ត្រីរងគ្រោះ
មានបញ្ហាពាក់ព័ន្ធរឿងស្រីញីច្រើន​ ដូចនេះការស្លាប់ខាងលើអាចពាក់ព័ន្ធជាមួយប្តីស្ត្រីរងគ្រោះ តែទោះជាយ៉ាងណាក្តីសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកមុខឃាតករមកផ្តន្ទាទោសតាមច្បាប់៕






    Choose :
  • OR
  • To comment
No comments:
Write comments

ទំព័រដើម, Home

រឿង ប្រលោមលោក សម្រួលអារម្មណ៍