Translate

Saturday, August 5, 2017

ទើប​ចេញពី​ពន្ធនាគារ​បាន​មួយ​ខែ ដោយសារ​គ្រឿងញៀន ចេញ​មក​វិញ​ជួញដូរ​លើស​ដើម ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន



ទើប​ចេញពី​ពន្ធនាគារ​បាន​មួយ​ខែ ដោយសារ​គ្រឿងញៀន ចេញ​មក​វិញ​ជួញដូរ​លើស​ដើម ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន



ប៉ៃលិន​ ៖ ស្ត្រី​ម្នាក់ ដែល​គេ​ស្គាល់​ថា​ ជា​ឈ្មួញ​ជួញដូរ​គ្រឿងញៀន ដ៏​ធំ​នៅ​ខេត្ត​ប៉ៃលិន ត្រូវ​បាន​សមត្ថកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ក្រោម​ការដឹកនាំ​ពី​លោក តូច សុភ​ក្តី ព្រះរាជ​អា​ជា​សាលាដំបូង​ខេត្ត​ប៉ៃលិន ធ្វើការ​ឃាត់ខ្លួន​រួម​នឹង​វត្ថុ​តាង​គ្រឿងញៀន​ម្យ៉ៅ​ក្រាម​ពណ៌ស ICE ចំនួន ១១ កញ្ចប់​ធំ និង​ថ្នាំ​គ្រាប់ WY ចំនួន ៩៤ គ្រាប់។


ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥ និង​២០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​ក្នុង​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។


តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​ជាក់​ស្តែង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​ចំនួន​២​នាក់ ទី​១​ឈ្មោះ អុល អេ​វ (​ហៅ​យាយ​អេ​វ​) ភេទ​ស្រី អាយុ ៥៣ ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ហើយ​ស្ត្រី​រូប​នេះ ទើប​ចេញពី​ពន្ធនាគារ​បាន​ជិត​មួយ​ខែ ដោយ​កន្លងមក​ធ្លាប់​ជាប់ពន្ធនាគារ​ចំនួន​៣​ដង​រួច​មក​ហើយ​ពី​បទ​ជួញដូរ​គ្រឿងញៀន តែ​ដោយ​ស្ត្រី​នេះ​មាន​លុយ​មាន​ខ្នង​ទើប​ជាប់​មិនបាន​យូរ​ដូច​គេ​។ ចំណែក​ម្នាក់ទៀត​ឈ្មោះ ជុំ ទូច ភេទ​ប្រុស អាយុ៥៥ឆ្នាំ រស់នៅ​ភូមិ​ឡាញ​ឃុំ​ឡាញ​ក្រុង​កំពត​ខេត្តកំពត ជា​បងប្អូន​ដែល​មក​លែង​ផ្ទះ​ស្ត្រី​ជនសង្ស័យ​ខាងលើ។ ប្រភព​ព័ត៌មាន​បា​នប​ន្ត​ថា ក្នុង​ការ​ចុះ​បង្ក្រាប​ករ​ណី​នេះ​ដែរ​ គឺ​ដោយមាន​ការ​រាយការណ៍​ពី​បណ្តាញ ហើយ​ជនសង្ស័យ​ក៏​ជា​មុខសញ្ញា​ចាស់​ផងដែរ។



បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​បញ្ជូន​មក​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិ​វិធី៕


bបប




ប្រភព៖http://kampucheathmey.com




    Choose :
  • OR
  • To comment
No comments:
Write comments

ទំព័រដើម, Home

រឿង ប្រលោមលោក សម្រួលអារម្មណ៍