Thursday, July 20, 2017
គ្រោងឆ្អឹងអាយុជាង ៥០០០ ឆ្នាំ នេះហើយដែលបង្ហាញថាមនុស្សសម័យពីមុននិងមនុស្សសម័យនេះខុសប្លែកគ្នាខ្លាំង
កាលពីពេល ថ្មីៗកន្លងមកសារពត៌មានចិនជាច្រើនបានចុះផ្សាយថា
អ្នកបុរាណវិទ្យាបានជីករកឃើញគ្រោងឆ្អឹងមនុស្សអាយុកាល៥.០០០ឆ្នាំមុន
មានកម្ពស់ខ្ពស់ និងរឹងមាំខុសពីធម្មតា ស្ថិតនៅភូមិជៀវជា
ខេត្តសានតុង ភាគខាងកើតប្រទេស ។
តាមការវាស់វែងឆ្អឹងនៅក្នុងរណ្តៅសពគឺជាមធ្យមមានកម្ពស់១,៨០ម៉ែត្រ
ហាក់ដូចជាមនុស្សយក្សដែលធំៗខុសពីសម័យបច្ចុប្បន្នខ្លាំង។
ចំពោះឆ្អឹងរបស់បុរសម្នាក់មានកម្ពស់ដល់ទៅ១,៩០ម៉ែត្រឯណោះដូចមនុស្សនៅលោកខាងលិចក្នុងសតវត្សទី២១
។
ចាត់ទុកថាជាកម្ពស់ខុសប្រក្រតីដោយគ្រោងឆ្អឹងបុរសរូបនោះប្រទះឃើញក្នុងរណ្តៅធំជាងគេទំនងមានយសសក្តិខ្ពស់
និងទទួលទានអាហារល្អ ។
លោកហ្វាង ហ៊ុយ ប្រធានក្រុមអ្នកវិទ្យាសាស្ត្រ
និងវប្បធម៌នៅមហាវិទ្យាល័យសានតុង
បញ្ជាក់ថា«នេះគ្រាន់តែជាការប្រទះឃើញលើមូលដ្ឋានរបស់គ្រោងឆ្អឹង
ប្រសិនបើបុរសរូបនោះនៅរស់រានមានជីវិតអាចមានកម្ពស់ដល់ទៅ១,៩០ម៉ែត្រ»
។
អ្នកស្រុកសានតុង យល់ឃើញថា កម្ពស់របស់ពួកគេមានបុគ្គលិកលក្ខណៈតាមអម្បូរនៃបុព្វបុរសអ្នកស្រុកសានតុង ។

ការស្រាវជ្រាវនៅឆ្នាំ២០១៥ឃើញថាកម្ពស់មធ្យមរបស់បុរសចំនួន១៨នាក់កម្ពស់១,៧៥ម៉ែត្រ
ប្រៀបធៀបទៅនឹងកម្ពស់មធ្យមទាំងអស់នៅទូទាំងប្រទេស១,៧២ម៉ែត្រ ។
ក្រៅពីគ្រោងឆ្អឹងអ្នកបុរាណវិទ្យាជីករកឃើញវត្ថុប្រើប្រាស់ជាច្រើនទៀត
រួមមានឆ្នាំងពណ៌ និងឧបករណ៍ប្រើប្រាស់ ផ្សេងៗធ្វើពីគជ់ ។
អ្នកឯកទេសសន្និដ្ឋានថា មនុស្សដែលរស់នៅសានតុង កាលពី៥.០០០ឆ្នាំមុន
មានជីវភាពសម្បូរសប្បាយ
ព្រោះផ្ទះជាច្រើនខ្នងដែលជីករកឃើញបង្កប់ដោយមជ្ឈមណ្ឌលនយោបាយ
វប្បធម៌ និងសេដ្ឋកិច្ច ៕


No comments:
Write comments