កញ្ញា សូ អេនណា ថារូបភាពនាងមិនទាន់ជ្រុលហួសហេតុនោះទេ
August 2, 2017 | កម្សាន្ត
ថ្មីៗនេះតារាសម្ដែង និងម៉ូដែលកញ្ញា សូ អេនណា បានបង្ហោះរូបភាពសិចស៊ីក្នុងឈុតប៊ីគីនីជាច្រើនសន្លឹកតាម រយៈបណ្ដាញសង្គម ។
រូបភាពទាំងនេះបានធ្វើឱ្យប្រុសៗមួយចំនួនមើលស្ទើរភ្លេចដកដង្ហើម។ ក្រោយទម្លាយ រូប លេងខ្លួនមួយឈុតធំនេះនាងកំពុងតែព្រួយបារម្ភព្រោះតែខ្លាចរងព្រនុងរិះគន់ពីទស្សនិកជន។
តារាស្រីវ័យ២៥ឆ្នាំរូបនេះបញ្ជាក់ថាកន្លងមកនាងពុំធ្លាប់បង្ហោះរូបភាពបែបនេះទេ ប៉ុន្ដែដោយសារតែនាងជាតារា ម៉ូដែល ទើបនាងសម្រេចចិត្ដបង្ហោះរូបទាំងនោះជាសាធារណៈឱ្យបានឃើញពីទេពកោសល្យនៃការថតរូបបែប Fashion របស់នាង។
កញ្ញាបន្ដថា រូបភាពនេះត្រូវបានថតដោយជាងថតជនជាតិបារាំងដោយគេបានសំណូមពរនាងឱ្យធ្វើជាម៉ូដែល ដើម្បីយកទៅ បង្ហោះលើគេហទំព័ររបស់គេ។
នាងទទួលស្គាល់ថា សង្គមខ្មែរយើងហាក់មិនទាន់ទទួល យកនូវ រូបភាពបែបនេះទេ ប៉ុន្ដែអ្វីដែលធ្វើឱ្យនាងសម្រេចចិត្ដបង្ហោះរូបនេះឡើងដោយសារតែនាងគិតថា នាងជាតារា ម៉ូដែល។
ម្យ៉ាងភាពសិចស៊ីនេះនៅមានកម្រិតនៅឡើយ វាមិនទាន់ជ្រុលហួសហេតុនៅឡើយទេ។
នាងនៅតែមានការព្រួយបារម្ភខ្លះដែរអំពីការរិះគន់ ពិសេសក្រោយពេលបណ្តាញព័ត៌មានក្នុងស្រុកចាប់អារម្មណ៍ កាន់តែខ្លាំងមកលើរូបថតនាង ហើយក៏បារម្ភនឹងការរចែកចាយតាមបណ្តាញទំនាក់ទំនងសង្គមផងដែរ។
នាងនិយាយបង្ការទុកជាមុនថាប្រសិនបើមានការរិះគន់ខ្លាំងនាងនឹងធ្វើការបកស្រាយ និងសុំទោសដោយផ្ទាល់ ផងដែរ។ជាមួយគ្នានេះនាងក៏ស្នើឲ្យមានការយោគយល់ចំពោះនាងផងដែរ៕
តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះរឿងមួយនេះ?
ប្រភព:Nokorwat
No comments:
Write comments