អបអរសាទរ! កវីតូច ពេជ្រ ថៃ នឹងទទួលបានអាហារូបករណ៍សិក្សារហូតដល់…
| August 2, 2017 | កម្សាន្ត
បន្ទប់ពីមានអ្នកពាំនាំដំណឹង លោកតាបណ្ឌិត កុល ផេង បានបង្ហាញសន្តានចិត្តមេត្តា ករុណា ផ្ដល់អាហារូបករណ៍ជូនកុមារា ពេជ្រ ថៃ សិក្សានៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា រហូតដល់ថ្នាក់បរិញ្ញាបត្រ។
អាហារូបករណ៍នោះមានទាំងថ្នាក់ភាសាអង់គ្លេស (IEAP) ទាំងថ្នាក់បរិញ្ញាប័ត្រ(BA) នៅសាកលវិទ្យាល័យបញ្ញាសាស្ដ្រ ដែលជាសាលាដ៏ល្បីល្បាញមួយប្រចាំប្រទេសកម្ពុជាយើង ទោះបីកុមារា ពេជ្រ ថៃ ប្រឡង The Voice Kids Cambodia ធ្លាក់ឬជាប់ក៏ដោយ។
លោកតា កុល ផេង ក៏មានបណ្ដាំខ្លះដល់ប្អូនប្រុស ពេជ្រ ថៃ ដែរគឺ ” ចៅពូកែសិល្បៈហើយ តែចៅកុំភ្លេចប្រឹងប្រែងរៀនសូត្រឲ្យចប់ថ្នាក់ទី១២ សាលាបញ្ញាសាស្ត្រត្រៀមកៅអីអាហាររូបករណ៍ជូនចៅ១០០ភាគរយ “។
បញ្ជាក់៖ រហូតមកដល់ពេលនេះ នៅមិនទាន់ទទួលបានការទាក់ទងផ្ទាល់ពីប្អូនប្រុសតូចនៅឡើយទេ។ បើបងប្អូនណាដឹង សូមជួយផ្ដល់ដំណឹងនេះដល់គាត់ ឬអ្នកជិតស្និទ្ធិគាត់ឲ្យទាក់ទងទៅព្រះតេជគុណ រ៉ោញ ឈុំវិឈូក ផង។
តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរឿងមួយនេះ?
ប្រភព:angkorpost
No comments:
Write comments